17 Jul 2026, 13:21 UTC149 views11 reactionsread 8 August 2026 Photo
បើថ្ងៃមួយអ្នកបាត់បង់គ្រប់យ៉ាងសូម្បីតែក្តីសង្ឃឹម សូមក្រឡេកមើលទៅក្រោយវិញបន្តិច ទើបអ្នកដឹងថាដំណើរមួយនេះអ្នកដើរបានឆ្ងាយប៉ុនណា យូរប៉ុនណាហើយ។ គ្រប់យ៉ាងមិនមែនបានមកដោយងាយស្រួលនោះ ការខំប្រឹង តស៊ូ វាជាការដោះដូរ ទាំងឱកាស ទាំងពេលវេលា និងកម្លាំងចិត្ត។ ដូច្នេះ កុំបោះបង់ខ្លួនឯងត្រឹមនេះ អ្វីដែលជារបស់អ្នកគង់តែត្រឡប់មករកអ្នក អ្វីដែលត្រូវកើតឡើងគង់តែត្រូវជួប អ្វីដែលត្រូវឱ្យយើងឈឺចាប់ ឈឺហើយ ក៏ក្រោកឡើងវិញបន្តទៅមុខទៀត។ នៅពេលដែលយើងជ្រើសរើសក…
❤11
12 Jun 2026, 10:20 UTC241 views4 reactionsread 8 August 2026 Photo
ដំណើរស្វែងរកស្នាមញញឹម ដំណើរស្វែងរកខ្លួនឯង ដំណើរស្វែងរកការពិត គឺគ្រាន់តែជាដំណើរមួយដែលអ្នកយល់ព្រមដើរតាមបេះដូង ទៅតាមក្តីស្រមៃ ដើរទៅមុខជាមួយខ្លួនឯងដោយយឺតៗ តែមានខ្លួនឯងរួមដំណើរទៅមុខដោយស្ងប់ស្ងាត់បំផុត។ ដំណើរមួយនេះមានគ្នា ឬគ្មានគ្នា គឺមិនសំខាន់នោះទេ អ្វីដែលសំខាន់គឺអ្នកមានខ្លួនឯងដោយស្មោះត្រង់បំផុត។ គ្រប់ដំណើរសុទ្ធតែឯកា ព្រោះមនុស្សដើរលើផ្លូវតែមួយ មិនប្រាកដថាមានចិត្តតែមួយ ក្តីស្រមៃតែមួយឡើយ។
ដំណើរ on Telegram: https://t.me/th…
❤4
11 Jun 2026, 16:57 UTC216 views7 reactionsread 8 August 2026 Photo
ការពិតដ៏ស្មោះត្រង់ គឺពេលនេះយើងមានតែខ្លួនឯងនៅត្រង់ចំណុចនេះ ពេលវេលានេះ ជាដំណើរដ៏តូចមួយ ស្វែងរកក្តីស្រមៃដ៏ធំ វិនាទីនេះគ្មាននរណាម្នាក់នឹងស្រោចស្រង់អ្នកក្រៅពីខ្លួនឯង។ ពេលដែលដឹងថាខ្លួនឯងឯកា ជាចំណុចដែលអ្នកចេះក្រោកឡើងដោយខ្លួនឯង ចេះរៀនរស់ជាថ្មី ចេះចាប់ផ្តើមឡើងវិញដោយដើរតាមក្តីស្រមៃខ្លួនឯងបន្ត។ ក្តីស្រមៃ និងការពិត ជីវិតមួយនេះ ត្រូវតែទទួលយកខ្លួនឯងជាមុន ទើបអាចដេញចាប់ក្តីស្រមៃបន្ត...
ដំណើរ on Telegram: https://t.me/thevizjourney
…
❤7
10 Jun 2026, 15:00 UTC242 views5 reactionsread 8 August 2026 Photo
ក្រោកឡើងរៀងរាល់ថ្ងៃ ប្រឈមមុខបញ្ហារៀងរាល់ពេល ស្របពេលដែលជីវិតកំពុងបង្រៀនយើង ខ្ញុំជាអ្នកដំណើរម្នាក់លើផ្លូវជីវិតដ៏ខ្វាត់ខ្វែងនេះ ក៏ចេះទទួលការពិតដែលគ្មានស្ថេរភាព៖
- ការពិតដែលខ្ញុំទទួលយកគេជាគេ ដោយមិនចាំបាច់កែប្រែ ឬទើសទាល់។
- ការពិតដែលខ្ញុំយល់ពេលឱ្យបញ្ហាចូលមក ដោយប្រឈមមុខការពិតជាមួយដំណើរដែលគ្មានចម្លើយ។
- ការពិតដែលខ្ញុំដឹងថាមិនអាចកែប្រែអ្វីបានលើកំហុសដែលបានកើតឡើង មិនអាចទាមទារអ្វីលើសពីដង្ហើមជីវិតដែលយើងមាននៅពេលនេះ។
- ការពិតដ…
❤5
22 May 2026, 06:16 UTC275 views10 reactionsread 8 August 2026 Photo
ការពិតដែលយើងឃើញ ខុសពីការពិតដែលអ្នកដទៃឃើញ ផ្នែកមួយនៃជីវិតរបស់ពួកយើងមើលឃើញការពិតខុសៗគ្នា។ ដំណើរមួយនេះគ្មានអ្នកណាខុសនោះទេ ព្រោះការសម្រេចចិត្តរបស់ពួកយើងតែងផ្អែកលើបទពិសោធន៍ផ្ទាល់ខ្លួននៃជីវិតដ៏តូចមួយនេះប៉ុណ្ណោះ។ អ្នកមិនអាចហាមដំណើរជីវិតនរណាម្នាក់ ឬកែប្រែផ្លូវរបស់ពួកគេនោះទេ អ្វីដែលអ្នកអាចធ្វើបាន គឺត្រឹមជាពន្លឺ បំភ្លឺផ្លូវសម្រាប់ជីវិតខ្លួនឯងគឺគ្រប់គ្រាន់ទៅហើយ។ ត្រឹមក្ដីស្រលាញ់ ត្រឹមការផ្ដល់ឱ្យដោយមិនទាមទារ ជាមួយពេលវេលាកំណត់មួយ…
❤9🥰1
20 May 2026, 11:09 UTC747 views9 reactionsread 8 August 2026 Photo
បើការពិតនោះ ស្ដាប់ហើយឈឺ មុននិងក្រោយ ការពិតក៏ត្រូវតែបកស្រាយ អ្នកក៏ត្រូវតែស្តាប់នឹងត្រចៀកខ្លួនឯង។
បើការពិតនោះ ដឹងហើយថាត្រូវបាត់បង់ ទោះជាយ៉ាងណាពេលវេលាដែលនៅសេសសល់សុំត្រឹមថែរក្សាឱ្យបានល្អបំផុត។
បើការពិតនោះ ជាដំណើរនៃជីវិត យើងពុំចាំបាច់ប្រកែក ឬតវ៉ាឡើយ បន្តដំណើរទៅមុខស្ពាយការពិត ជាជាងស្ពាយការឈឺចាប់។
ដំណើរ on Telegram: https://t.me/thevizjourney
#ដំណើរ #Journey #EverydayJourney
❤9
Channel photo updated
27 Apr 2026, 04:37 UTC273 views3 reactionsread 8 August 2026 Forwarded from @SmileBrandCambodiaPhoto
ស្នាមញញឹម សូមបើកកក់សៀវភៅ 'ត្រឡប់ទៅសៀមរាប - Back To Siem Reap' ជាផ្លូវការ 🍃💚 ជាសៀវភៅខ្នាតខ្លី ដែលសរសេរអំពីដំណើរ ទៅកាន់ខេត្តសៀមរាប ដោយផ្ដល់ត្រឡប់មកវិញ នូវឃ្លាលើកទឹកចិត្តខ្លីៗ រូបភាពនៅឯខេត្តសៀមរាប (ពណ៌ និងសខ្មៅ) និងអត្ថបទដំណើរមួយចំនួន ដែលជាដំណើរមួយ នៃការផ្សារភ្ជាប់ទេសចរណ៍ និង ការស្វែងរកខ្លួនឯង។ 🍃
ឈុតបើកក់ មានត្រឹម ១០០ឈុតប៉ុណ្ណោះ ដែលនឹងទទួលបាន
🍃 សៀវភៅ x1 (ក្របបត់ចូលក្នុង)
🍃 ស្នៀតសៀវភៅ x3
🍃 រូបកាតទំហំ A6 x1
🍃 ស្ទីកគឺ A6…
❤3
23 Apr 2026, 05:40 UTC247 views6 reactionsread 8 August 2026 Photo
ដំណើរមួយនេះពិតណាស់មិនអាចរំពឹងនៅថ្ងៃស្អែក ពេលវេលានេះជាពេលដែលយើងសម្រេចចិត្តថានឹងព្រមរស់នៅដោយបំពេញក្ដីស្រមៃខ្លួនឯងឬទេ!?
ដំណើរមួយនេះអ្នកស្គាល់មនុស្សជាច្រើន តែផ្លូវដែលអ្នកជ្រើសរើសដើរគឺជាផ្លូវដែលដើរដោយការសម្រេចចិត្តតែម្នាក់ឯងប៉ុណ្ណោះ។
ដំណើរមួយនេះខ្ញុំរៀនចេះរឿងមួយគឺ 'មិនអាចឃាត់' រឿងដែលត្រូវកើត និង 'មិនអាចហាម' បញ្ហាឱ្យចូលមកក្នុងជីវិតនេះ។ ចុងក្រោយក៏រស់នៅជាមួយបញ្ហា ដោយញញឹមដាក់បញ្ហាយ៉ាងស្ងប់ស្ងាត់។ សួស្ដីមិត្តចាស់!
Telegram:…
❤6
21 Apr 2026, 11:35 UTC255 views7 reactionsread 8 August 2026 Photo
សាច់រឿងថ្មី លើដំណើរជីវិតដែលកំពុងដើរ សាច់រឿងថ្មីកើតឡើងជាបន្តបន្ទាប់ ឥតឈប់ឈរ សាច់រឿងទាំងនោះនាំអ្នកស្គាល់បញ្ហាថ្មី ដំណោះស្រាយថ្មី ផ្លូវថ្មីដែលអ្នកកំពុងដើរជាផ្លូវដែលអ្នកមានឱកាសស្គាល់រសជាតិខ្លួនឯងកាន់តែច្បាស់។
ដំណើរថ្មី លើជីវិតមួយដែលស្រពេចស្រពិល បន្តដំណើរទៅមុខគឺជាជម្រើសតែមួយគត់។ វង្វេងបន្តិចក៏មិនអី ព្រោះការវង្វេងក៏នាំយើងទៅផ្លូវដែលមានទេសភាពស្អាត ដែលយើងពុំធ្លាប់ស្គាល់ពីមុន។ មេរៀនជីវិតដែលរៀនបានរាល់ថ្ងៃ គឺជាការសាកល្បងអ្វីដែល…
❤7
13 Apr 2026, 04:57 UTC281 views2 reactionsread 8 August 2026 Photo
ពេលវេលាមួយឯនាយសមុទ្រ មើលឃើញខ្លួនឯងដូចជាកូនទូកដែលរសាត់រកកោះត្រើយ តែកាន់តែរក បែរជាកាន់តែវង្វេង កាន់តែប្រឹង បែរជាកាន់តែជួបព្យុះភ្លៀងខ្យល់។ តើមេរៀនជីវិតរាល់ថ្ងៃនេះ កំពុងចង់ប្រាប់ខ្ញុំពីអ្វី?
ដំណើរជីវិតយើងគឺតែងខុសពីការរំពឹងទុក ទើបខ្ញុំចាប់ផ្ដើមរៀនដោះលែង រៀនដាក់ចុះ ទទួលយកស្នាមញញឹមនៅពេលវេលាដែលកំពុងមាន ដោយពុំមានទារ ឬបង្ខំអ្វីឱ្យលើសពីនេះឡើយ។ ព្រោះកាន់តែរំពឹង ទើបយើងកាន់តែឈឺចាប់ កាន់តែបង្ខំ ទើបយើងកាន់តែហត់នឿយនឹងទុក្ខរបស់ខ្លួនឯ…
❤2
15 Mar 2026, 16:23 UTC288 views3 reactionsread 8 August 2026 Forwarded from @ItsOkayBySokChanphalPhoto
មនុស្សខ្លាចជាងគេ គឺភាពទំនេរ និងការនៅតែម្នាក់ឯង។ ខ្ញុំដឹងដោយសារតែខ្ញុំធ្លាប់ជាមនុស្សម្នាក់ហ្នឹង។ ខ្ញុំខ្លាចជីវិតដែលរស់នៅឯកាម្នាក់ឯងខ្លាំងណាស់ ប៉ុន្តែព្រះជាម្ចាស់បែរជារៀបចំវាសម្រាប់ខ្ញុំ ពោល វាប្រៀបដូចជាបណ្ដាសា ឬក៏ជាប្រស្នាជីវិតមួយ ដែលតម្រូវឲ្យខ្ញុំត្រូវតែឆ្លងកាត់។
ធ្លាប់ឮទេ? គេនិយាយថា កុំបង្រៀនមនុស្សឲ្យរស់នៅម្នាក់ឯង ព្រោះបើគេរៀនចេះ គេនឹងលែងត្រូវការអ្នកទៀតហើយ។ ពិតជាយ៉ាងដូចច្នោះមែន! មនុស្សគ្រាន់តែខ្លាចនូវអ្វីដែលគេមិនទា…
❤3
Showing the 12 most recent of 20 posts we hold for @thevizjourney. View and reaction counts are the latest single reading for each post, not a live figure, and a recent post is still accumulating both. A view count marked ≈ was rounded by Telegram before we ever saw it — t.me prints views in full below 1,000 and to three significant figures above, so ≈1,200,000 means somewhere between 1,150,000 and 1,249,999. Unmarked counts are exact. Text is reproduced from the public post preview and truncated for length.